Heng Chamroeun_GDI
banner
heng-chamroeun-gdi.bsky.social
Heng Chamroeun_GDI
@heng-chamroeun-gdi.bsky.social
Deputy Director General of General Department of Identification.
👉 តើខ្ញុំអាចស្នើសុំលិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល និងលិខិតបញ្ជាក់ភាពត្រឹមត្រូវ នៃទិន្នន័យអត្តសញ្ញាណបុគ្គល ឱ្យសាច់ញាតិ បងប្អូនរបស់ខ្ញុំបានដែរឬទេ?

Facebook : www.facebook.com/hengchamroeungdi
Telegram : t.me/HengChamroeu...
X (Twitter) : www.x.com/HEHengchamroeun
Threads : www.threads.net/@hengchamroeun_gdi
Instagram: www.instagram.com/hengchamroeun_gdi
January 30, 2026 at 2:42 AM
👉 សូមអញ្ជើញទស្សនាវីដេអូខ្លី ស្តីពីបែបបទនីតិវិធី និងអត្ថប្រយោជន៍ នៃការស្នើសុំចុះបញ្ជីមរណភាព ដែលរៀបចំដោយ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។

👉 ដើម្បីទទួលបានព័ត៌មានថ្មីៗ⏬
Facebook : www.facebook.com/hengchamroeungdi
Telegram : t.me/HengChamroeu...
X (Twitter) : www.x.com/HEHengchamroeun
Threads : www.threads.net/@hengchamroeun_gdi
January 29, 2026 at 7:17 AM
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អគ្គនាយករង បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងអត្តសញ្ញាណសញ្ជាតិខ្មែរជំហាន៥ និងប្រព័ន្ធរៀបចំបញ្ជីអត្រានុកូលដ្ឋាន និងប្រព័ន្ធពាក់ព័ន្ធ។

👉 ដើម្បីទទួលបានព័ត៌មានថ្មីៗ
Facebook : www.facebook.com/hengchamroeungdi
Telegram : t.me/HengChamroeu...
January 29, 2026 at 3:56 AM
នៅព្រឹកថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អគ្គនាយករង បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (IPIS)
និងកម្មវិធី GDI Apps របស់អគ្គនាយកដ្ឋានអ្តសញ្ញាណកម្ម
ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
January 28, 2026 at 9:00 AM
ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អគ្គនាយករង និងជាអនុប្រធានក្រុមការងារ បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការគាំទ្រ តាមដាន និងជំរុញការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពីប្រទេសថៃ ក្រោមសហអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និង ឯកឧត្តម គឹម វឌ្ឍនសោភ័ណ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានភូមិភាគ៣ (ខេត្តកណ្តាល)។
January 26, 2026 at 4:13 AM
ខ្ញុំបាទ និងក្រុមគ្រួសារ សូមយកឱកាសនេះគោរពជូនពរ​ សព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូនដល់ លោកជំទាវ កែ សួនសុភី ស សុខា​ ជាទីគោរព ក្នុងឱកាសនៃថ្ងៃខួបកំណេីត។ សូមលោកជំទាវមានសុខភាពល្អ និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
January 22, 2026 at 2:44 AM
👉 រីករាយថ្ងៃសម្រាកចុងសប្តាហ៍ ទោះក្នុងថ្ងៃសម្រាកក៏លោកអ្នក អាចអញ្ជើញទៅស្នើសុំសេវាអត្តសញ្ញាណកម្មបានដែរ នៅទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន ផ្សារទំនើបអ៊ីអនម៉លសែនសុខ និងផ្សារទំនើបអ៊ីអនម៉លមានជ័យ។
Facebook : www.facebook.com/hengchamroeungdi
Telegram : t.me/HengChamroeu...
X (Twitter) : www.x.com/HEHengchamroeun
Threads : www.threads.net/@hengchamroeun_gdi
January 17, 2026 at 3:48 AM
នៅរសៀលថ្ងៃសុក្រ​ ទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អគ្គនាយករង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការប្រើប្រាស់សេវាផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល បញ្ជាក់អត្តសញ្ញាណបុគ្គល បញ្ជាក់អំពីភាពត្រឹមត្រូវ នៃទិន្នន័យអត្តសញ្ញាណបុគ្គល និងសេវានីត្យានុកូលកម្មរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជូនដល់ស្ថាប័នមកពីវិស័យឯកជនចំនួន ១១ ស្ថាប័ន។
January 16, 2026 at 9:10 AM
នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការរៀបចំសេចក្ដីព្រាងប្រកាស ស្ដីពីការចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅ ក្រោមអធិបតិភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
January 16, 2026 at 6:39 AM
👉 លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល មានសារៈសំខាន់ណាស់ សម្រាប់ការប្រើប្រាស់ក្នុងវិស័យសាធារណៈ និងវិស័យឯកជន ដូចជា៖
- ការបើកគណនីធនាគារ
- ការចុះបញ្ជីអចលនវត្ថុ
- ការចុះបញ្ជីពាណិជ្ជកម្ម
- ការចុះបញ្ជីយានយន្ត
- ការចុះឈ្មោះចូលរៀន
- ការបំពេញបែបបទចូលបម្រើការងារ
- ការចុះកិច្ចសន្យា ឬ
- ការប្រើប្រាស់សេវារដ្ឋបាលផ្សេងទៀត

Facebook : www.facebook.com/hengchamroeungdi
Telegram : t.me/HengChamroeu...
January 16, 2026 at 2:14 AM
ចូលរួមកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារ នៃសេចក្ដីសម្រេចលេខ១៣២០០សសរ ចុះថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ស្ដីពីការចាត់តាំងដឹកនាំគាំទ្រ តាមដាន និងជំរុញការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពីប្រទេសថៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។
January 15, 2026 at 6:14 AM
សូមគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៥ ឈានចូល ៧៦ឆ្នាំ។
January 15, 2026 at 1:45 AM
នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នេះ ខ្ញុំបាទ រួមជាមួយនិងភរិយា បានចូលរួមជាមួយនឹង អង្គការស្នាមញញឹមនៃកម្ពុជា ក្នុងបេសកកម្មការផ្តល់ការវះកាត់ដោយឥតគិតថ្លៃជូនអ្នកជំងឺ ពិការត្រចៀក​ មាត់ឆែប​ ក្រអូមឆែប ព្យាបាល​មាត់ធ្មេញអ្នកជំងឺឆែបក្រអូម​ រលាក និង ពិការភាពមុខមាត់ផ្សេងៗ​​ ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត Northwest សហរដ្ឋអាមេរិក នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
January 11, 2026 at 5:36 AM
👉 ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន ផ្សារទំនើបអ៊ីអនម៉លសែនសុខ និងផ្សារទំនើបអ៊ីអនម៉លមានជ័យ។

👉 ដើម្បីទទួលបានព័ត៌មានថ្មីៗ⏬
Facebook : www.facebook.com/hengchamroeungdi
Telegram : t.me/HengChamroeu...
X (Twitter) : www.x.com/HEHengchamroeun
Threads : www.threads.net/@hengchamroeun_gdi
January 10, 2026 at 2:14 AM
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អគ្គនាយករង បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាដើម្បីជំរុញការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋទូទៅ និងប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រលប់ពីប្រទេសថៃ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ។

Facebook : www.facebook.com/hengchamroeungdi
January 8, 2026 at 7:35 AM
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អគ្គនាយករង អញ្ជើញអមដំណើរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ទទួលជួប លោក WU YAYONG នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន C & C Joint Printing Co.,(Shenzhen) Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
Facebook : www.facebook.com/hengchamroeungdi
January 8, 2026 at 7:29 AM
នៅព្រឹកថ្ងៃអង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អគ្គនាយករង បានអញ្ជើញចូលរួម កិច្ចប្រជុំពិគ្រោះយោបល់លើការងាររៀបចំហ្វុនអក្សររបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម (GDI Fonts) ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
Facebook : www.facebook.com/hengchamroeungdi
January 6, 2026 at 4:50 AM
សូមស្វាគមន៍ វីរៈកងទ័ព ទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
December 31, 2025 at 8:17 AM
នៅរសៀលថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អគ្គនាយករង និងជាប្រធានក្រុមការងារទទួលបន្ទុករួម តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការប្រើប្រាស់សេវាផ្ទៀងផ្ទាត់ទិន្នន័យ អត្តសញ្ញាណបុគ្គល បញ្ជាក់អត្តសញ្ញាណបុគ្គល បញ្ជាក់អំពីភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល និងសេវានីត្យានុកូលកម្មរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
December 30, 2025 at 8:48 AM
នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អគ្គនាយករង អញ្ជើញអមដំណើរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ទទួលជួប លោក Lee YunSheng (CTO of APAC Government Department) ក្រុមហ៊ុនហួវៃ ថេកណូឡូជី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
Facebook : www.facebook.com/hengchamroeungdi
December 26, 2025 at 7:47 AM
នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អគ្គនាយករង បានអញ្ជើញចូលរួម ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ (MOU) “ស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងការផ្ដល់សេវាដឹកជញ្ជូនឯកសារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ” រវាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងក្រុមហ៊ុន វិរៈ ប៊ុនថាំ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអ្នកឧកញ៉ា សួរ វីរៈ ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន វិរៈ ប៊ុនថាំ។
December 25, 2025 at 7:57 AM
នៅព្រឹកថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អគ្គនាយករង បានចូលរួមក្នុងកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា និងសិក្សាលើបទពិសោធន៍ នៃដំណើរទស្សនកិច្ចសិក្សានៅប្រទេសឥណ្ឌា ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
Facebook : www.facebook.com/hengchamroeungdi
Telegram : t.me/HengChamroeu...
December 24, 2025 at 4:59 AM
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅរសៀលថ្ងៃអង្គារ ៤កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អគ្គនាយករង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរៀបចំឯកសារស្តង់ដាការងារ (SOP) នៃការបំពាក់ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន CRS និងពិនិត្យពិគ្រោះយោបល់កែសម្រួលប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងសៀវភៅណែនាំ ដឹកនាំដោយ ឯកឧត្តម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
December 23, 2025 at 9:41 AM
នាព្រឹកថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អមដំណើរ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារអន្ដរក្រសួង រៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ដើម្បីពិនិត្យលើវឌ្ឍភាពការងារ និងកំណត់ទិសដៅការងារយុទ្ធសាស្រ្ត ស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិច សម្រាប់ធុរកិច្ច ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
December 23, 2025 at 5:36 AM
👉 ទាញយកកម្មវិធី GDI eServices
ដើម្បីទទួលបានមុខងារជាច្រើនពីសេវាអត្តញ្ញាណកម្ម

👉 ដើម្បីទទួលបានព័ត៌មានថ្មីៗ⏬
Facebook : www.facebook.com/hengchamroeungdi
Telegram : t.me/HengChamroeu...
X (Twitter) : www.x.com/HEHengchamroeun
Threads : www.threads.net/@hengchamroeun_gdi
Instagram: www.instagram.com/hengchamroeun_gdi
December 22, 2025 at 2:39 AM