RFI ខេមរភាសា / Khmer
banner
km.rfi.fr
RFI ខេមរភាសា / Khmer
@km.rfi.fr
🌍 វិទ្យុបារាំង​អន្តរជាតិ​ជា​ខេមរភាសា - ព័ត៌មាន​អំពីប្រទេស​កម្ពុជា និង​​តំបន់​ផ្សេងទៀតនៅ​​ទូទាំង​ពិភពលោក
💻 rfi.fr/km/ 🎧 rfi.my/ផ្សាយផ្ទាល់
𝕏 rfi.my/Xkm 📷 rfi.my/IGkm 🗨️ rfi.my/WAkm ✈️ rfi.my/TGkm
អ៊ីស្រាអែលផ្តើម​បំផ្លាញផ្ទះសម្បែងរបស់ប្រជាជនប៉ាឡេស្ទីន នៅដែនដីស៊ីហ្សកដានី
អ៊ីស្រាអែលផ្តើម​បំផ្លាញផ្ទះសម្បែងរបស់ប្រជាជនប៉ាឡេស្ទីន នៅដែនដីស៊ីហ្សកដានី
អង្គការ​សហប្រជាជាតិ កាលពីថ្ងៃពុធទី ៣១ធ្នូ​បាន​បរិហារ​ថ្កោលទោស​ចំណាត់ការ​របស់អ៊ីស្រាអែល​ដែល​បាន​សម្រេច​ហាមឃាត់​មិនឲ្យ​អង្គការ​អន្តរជាតិចំនួន​៣៧ អាច​នាំយកជំនួយមនុស្សធម៌ចូលទៅក្នុងទឹកដីហ្កាហ្សា ចាប់ពីខែមករា​ឆ្នាំថ្មី។ ក្នុងទឹកដីស៊ីហ្សកដានីឯណោះវិញ ​ នៅជំរំជនភៀសខ្លួន​ប៉ាឡេស្ទីន អ៊ីស្រាអែល​នៅតែមិន​អនុគ្រោះដល់​ប្រជាជន​ប៉ាឡេស្ទីន សូម្បីតែនៅថ្ងៃឆ្លងចូល​ឆ្នាំថ្មី។ នៅថ្ងៃពុធទី​៣១​ធ្នូ ដែលជាថ្ងៃចុងក្រោយនៃឆ្នាំ​២០២៥ កងទ័ពអ៊ីស្រាអែល​បានបញ្ជូន​ម៉ាស៊ីន ឡានឲ្យ​ទៅចូកបំផ្លាញផ្ទះសម្បែងរបស់ប្រជាជន​ប៉ាឡេស្ទីន​ចំនួន​២៥អគារ ស្ថិតក្នុងជំរំជនភៀសខ្លួន Nur Shams ក្បែរតំបន់អាណានិគមកិច្ច​អ៊ីស្រាអែល ក្នុងទឹកដី​ស៊ីហ្សកដានីរបស់ប៉ាឡេស្ទីន។
rfi.my
December 31, 2025 at 3:40 PM
កម្មវិធីព័ត៌មាន ប្រចាំថ្ងៃ ពុធ ទី ៣១ ខែធ្នូ ឆ្នាំ​ ២០២៥
កម្មវិធីព័ត៌មាន ប្រចាំថ្ងៃ ពុធ ទី ៣១ ខែធ្នូ ឆ្នាំ​ ២០២៥
rfi.my
December 31, 2025 at 2:46 PM
ចិនខឹងសម្បានឹងប្រទេសដែលរិះគន់សមយុទ្ធចិននៅក្នុងដែនទឹកតៃវ៉ាន់
ចិនខឹងសម្បានឹងប្រទេសដែលរិះគន់សមយុទ្ធចិននៅក្នុងដែនទឹកតៃវ៉ាន់
ប្រទេសចិននៅថ្ងៃពុធទី​៣១ធ្នូនេះ​បានអះអាងថា ខ្លួនទើប​បាន​បិទបញ្ចប់ដោយជោគជ័យ សមយុទ្ធ​បាញ់​គ្រាប់កំាំភ្លើងពិត​នៅ​ជុំវិញ​កោះតៃវ៉ាន់។ នៅថ្ងៃនេះដែរ ចិន​តាមរយៈ​អ្នកនាំពាក្យជាន់​ខ្ពស់​របស់​ក្រសួងការពារជាតិ​បាន​ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស​ប្រទេស​មួយចំនួន ដូចជា ជប៉ុន អូស្ត្រាលី ជាដើម​ដែល​បាន​រិះគន់​សមយុទ្ធរបស់ចិន​នៅ​ជុំវិញតៃវ៉ាន់។
rfi.my
December 31, 2025 at 1:54 PM
លោក អាន់វ៉ា អីប្រាហ៊ីម ចាត់ទុកជំនួបកម្ពុជា-ថៃ នៅចិនថា ជាជោគជ័យមួយ
លោក អាន់វ៉ា អីប្រាហ៊ីម ចាត់ទុកជំនួបកម្ពុជា-ថៃ នៅចិនថា ជាជោគជ័យមួយ
ប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន បានស្វាគមន៍ចំពោះការព្រមព្រៀងដោយកម្ពុជា និងថៃ ដើម្បីពង្រឹងបទឈប់បាញ់នៃប្រទេសទាំងពីរ តាមរយៈការជជែកគ្នាផ្ទាល់ នៅប្រទេសចិន។ នៅលើទំព័រហ្វេសប៊ុកផ្លូវការកាលពីល្ងាចថ្ងៃអង្គារទី៣០ធ្នូប្រមុខរដ្ឋាភិបាលម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានលើកឡើងថា តួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធនៅក្នុងការធានាឲ្យមានសន្តិភាព និងភាពស្ងប់ស្ងាត់ក្នុងជម្លោះព្រំដែនខ្មែរ-ថៃ មិនមែនផ្តល់ប្រយោជន៍ ត្រឹមតែភាគីម៉ាឡេស៊ី និងអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែ ផលប្រយោជន៍នេះក៏បានទៅដល់ពិភពលោកទាំងមូល ខណៈសន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសុខមាលភាព និងវិបុលភាពចំពោះប្រជាជនគ្រប់រូប។
rfi.my
December 31, 2025 at 10:43 AM
ថ្នាក់ដឹកនាំកម្ពុជា និងសហគមន៍អន្តរជាតិ ស្វាគមន៍ការដោះលែងទាហានខ្មែរទាំង១៨នាក់
ថ្នាក់ដឹកនាំកម្ពុជា និងសហគមន៍អន្តរជាតិ ស្វាគមន៍ការដោះលែងទាហានខ្មែរទាំង១៨នាក់
ថ្នាក់ដឹកនាំកម្ពុជា និងបណ្តាស្ថានទូតបរទេសមួយចំនួនប្រចាំប្រទេសកម្ពុជាបានប្រកាសស្វាគមន៍ជាបន្តបន្ទាប់ ចំពោះការវិលត្រឡប់មកប្រទេសកំណើតវិញរបស់យោធិនកម្ពុជាទាំង១៨នាក់ ក្រោយថៃឃុំខ្លួនអស់រយៈពេល១៥៥ថ្ងៃ។ រដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ ចាត់ទុកការដោះលែងទាហានខ្មែរនាពេលនេះ ថាជាជំហានវិជ្ជមានមួយ ដែលនឹងជួយស្តារឡើងវិញនូវការជឿជាក់ និងទំនុកចិត្តរវាងកម្ពុជា-ថៃ។ 
rfi.my
December 31, 2025 at 10:30 AM
សមាគមធនាគារថា ករណីកងទ័ពជួរមុខម្នាក់ជួបបញ្ហាជាមួយធនាគារប្រាសាក់ បានដោះស្រាយបញ្ចប់
សមាគមធនាគារថា ករណីកងទ័ពជួរមុខម្នាក់ជួបបញ្ហាជាមួយធនាគារប្រាសាក់ បានដោះស្រាយបញ្ចប់
នៅថ្ងៃទី៣១ ខែធ្នូ​ ឆ្នាំ ២០២៥នេះ សមាគមធនាគារនៅកម្ពុជាបានឱ្យដឹងថា ករណីទាហានជួរមុខម្នាក់ឈ្មោះ ចែម បូនី ដែលអះអាងថា ខ្លួនត្រូវបានបុគ្គលិកធនាគារប្រាសាក់ សាខាស្រុកក្រឡាញ់ ខេត្តសៀមរាប គំរាមរឹបអូសទ្រព្យសម្បត្តិ ព្រោះតែខកខានបង់ប្រាក់នោះ គឺបានដោះស្រាយរួចរាល់។ បើតាមសមាគម ការដោះស្រាយករណីរបស់យោធិនខាងលើនេះ គឺអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិកម្ពុជាកន្លងមក។
rfi.my
December 31, 2025 at 8:01 AM
ទាហានខ្មែរទាំង១៨នាក់ ត្រូវបានដោះលែង និងបញ្ជូនមកមាតុប្រទេសវិញ
ទាហានខ្មែរទាំង១៨នាក់ ត្រូវបានដោះលែង និងបញ្ជូនមកមាតុប្រទេសវិញ
យោធិនកម្ពុជាទាំង១៨រូប ត្រូវបានកងយោធាថៃដោះលែង ហើយបញ្ជូនមកប្រទេសកម្ពុជាវិញនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ បន្ទាប់ពីបានស្ថិតក្រោមការឃុំខ្លួនក្នុងទឹកដីថៃ អស់រយៈពេល១៥៥ថ្ងៃ។ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការពារជាតិ ចាត់ទុកការដោះលែងទាហាខ្មែរឲ្យត្រឡប់មកប្រទេសកំណើតនាពេលនេះ គឺជាការស្តារសន្តិភាព និងទំនុកចិត្តគ្នាឡើងវិញរវាងប្រទេសកម្ពុជា និងថៃ។ 
rfi.my
December 31, 2025 at 5:19 AM
🔴 ព័ត៌មានបន្ទាន់ - ទាហានកម្ពុជាទាំង១៨នាក់ត្រូវបានដោះលែងដោយយោធាថៃ
ទាហានកម្ពុជាទាំង១៨នាក់ត្រូវបានដោះលែងដោយយោធាថៃ
ក្រោយជាប់ឃុំអស់រយៈពេល១៥៥ថ្ងៃ នៅទីបំផុតកងទ័ពខ្មែរទាំង១៨នាក់ ត្រូវយោធាថៃដោះលែងឲ្យត្រឡប់មកមាតុប្រទេសវិញនាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ តាមច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។ ការដោះលែងទាហានកម្ពុជាទាំង១៨នាក់នេះ កើតឡើងបន្ទាប់ពីបទឈប់បាញ់ត្រូវបានអនុវត្តរយៈពេល ៧២ម៉ោង ដោយភាគីជម្លោះកម្ពុជា-ថៃ ដូចបានព្រមព្រៀងគ្នានៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ។ល។
rfi.my
December 31, 2025 at 3:26 AM
ប្រជាជន​អ៊ីរ៉ង់​ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដោយសារតែ​​​វិបត្តិសេដ្ឋកិច្ច​​រួមរឹតជីវភាព
ប្រជាជន​អ៊ីរ៉ង់​ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដោយសារតែ​​​វិបត្តិសេដ្ឋកិច្ច​​រួមរឹតជីវភាព
ប្រមាណ​៣ថ្ងៃមកហើយ ដែលប្រជាជន​អ៊ីរ៉ង់បាននាំគ្នាធ្វើបាតុកម្ម​ ដើម្បីតវ៉ា ប្រឆាំងនឹងកត្តាជីវិតភាពដែលកាន់តែក្រីក្រលំបាក​​។ ចាប់ផ្តើមចេញពីអ្នកលក់ដូរក្នុងផ្សារ ចលនាបាតុកម្មនេះបានរីកកាន់តែធំទៅ ដោយ​មានមានការចូលរួម​ពី​សិស្សនិស្សិត នៅតាមសកលវិទ្យាល័យធំៗ របស់អ៊ីរ៉ង់ផង​។ វិបត្តិសេដ្ឋកិច្ច ដែលរ៉ាំរ៉ៃ ដោយ​សារតែ​ទណ្ឌកម្មអន្តរជាតិ បានរួមរឹតធ្វើបាបជីវភាព​ប្រជាជនអ៊ីរ៉ង់​ ឲ្យ​លំបាកទៅៗងើបមិនរួច។
rfi.my
December 30, 2025 at 4:16 PM
កម្មវិធីព័ត៌មាន ប្រចាំថ្ងៃ អង្គារ ទី ៣០ ខែធ្នូ ឆ្នាំ​ ២០២៥
កម្មវិធីព័ត៌មាន ប្រចាំថ្ងៃ អង្គារ ទី ៣០ ខែធ្នូ ឆ្នាំ​ ២០២៥
rfi.my
December 30, 2025 at 1:34 PM
យេម៉ែន​ប្រកាសអាសន្ន ខណៈអារ៉ាប៊ីសាអូឌីត​ចោទថាអេមីរ៉ាតអារ៉ាប់រួម បញ្ជូនអាវុធ​ឲ្យ​ក្រុមបំបែកទឺកដី
យេម៉ែន​ប្រកាសអាសន្ន ខណៈអារ៉ាប៊ីសាអូឌីត​ចោទថាអេមីរ៉ាតអារ៉ាប់រួម បញ្ជូនអាវុធ​ឲ្យ​ក្រុមបំបែកទឺកដី
បន្ទាប់ពីបាន​ស្ងប់មួយរយៈ ស្ថានការណ៍សន្តិសុខ​​​​នៅយេម៉ែនបានរំជើបរំជួលសាជាថ្មី។ ប៉ុន្មានថ្ងៃមកនេះ​​ ក្រុម​ចលនា​​បំបែកទឹកដី​ នៅភាគខាងត្បូងយេម៉ែន បានវាយប្រយុទ្ធបានតំបន់មួយចំនួនធំ និង​ប៉ុនប៉ងប្រកាសឯករាជ្យ​។ កងទ័ពអារ៉ាប៊ីសាអូឌីតដែលជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលយេម៉ែន បានបើកការវាយប្រហារនៅថ្ងៃអង្គារទី​៣០ធ្នូ​​ ហើយបានចោទថាគឺអេមីរ៉ាតអារ៉ាប់រួម ដែលបានលួចលាក់ ផ្តល់អាវុធឲ្យក្រុម​ចលនាបំបែកទឹកដីនៅខាងត្បូងយេម៉ែន​។ ព្រឹកថ្ងៃអង្គារនេះដែរ រដ្ឋាភិបាលក្រុងសាណាបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន​។
rfi.my
December 30, 2025 at 12:26 PM
តើកម្ពុជាគួររួសរាន់ពង្រឹងខ្លួនបែបណា ក្រោយឆ្លងកាត់សង្គ្រាម២លើក ជាមួយថៃ?
តើកម្ពុជាគួររួសរាន់ពង្រឹងខ្លួនបែបណា ក្រោយឆ្លងកាត់សង្គ្រាម២លើក ជាមួយថៃ?
កាលពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ កម្ពុជា និងថៃ សម្រចបាននូវបទឈប់បាញ់មួយថ្មីទៀត ដែល​បានពន្លត់ភ្លើងសង្គ្រាមនៅតាមព្រំដែនប្រទេសទាំងពីរ។ បទឈប់បាញ់នេះកើតឡើងក្រោយការវាយប្រយុទ្ធគ្នាជាលើកទីពីរអស់រយៈពេល ២០ថ្ងៃ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។ សង្គ្រាមព្រំដែនលើកទីពីរនេះ ត្រូវគេសង្កេតឃើញថាមានសភាពគ្រោះថ្នាក់ និងធ្ងន់ធ្ងរជាងកាលពីលើកទី១ កាលពីខែកក្កដាកន្លងទៅ ដោយសារទាហានថៃប្រើយុទ្ធសាស្ត្រពង្រីកការវាយប្រហារសន្ធាប់នៅច្រើនទីតាំងមកលើកងទ័ពកម្ពុជា។ អ្នកវិភាគខ្លះស្នើឲ្យកម្ពុជាមើលចំណុចខ្វះខាតរបស់ខ្លួន និងរម្លឹកខ្លួនឯងក្នុងការត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឆាំងនឹងសង្គ្រាមឈ្លានពាន។​ ខ្លះទៀតថា កម្ពុជាក៏ត្រូវមានការកែទម្រង់ជាបន្ទាន់នៃរបៀបឡើងកាន់អំណាច ឲ្យស្របទៅតាមលំអាននៃលទ្ធិប្រជាធិបតេយ្យ។ តើក្រោយការច្បាំងពីរលើកជាមួយថៃ កម្ពុជាគួរប្រញាប់ប្រញាល់រៀបចំខ្លួនបែបណា ដើម្បីធានាបាននូវសន្តិភាព និងទប់ស្កាត់ការផ្ទុះអាវុធជាថ្មីជាមួយថៃ?
rfi.my
December 30, 2025 at 10:52 AM
ក្រសួងអប់រំអនុញ្ញាតឲ្យបើកសាលារៀនឡើងវិញនៅក្នុងខេត្តកោះកុង និងខេត្តបាត់ដំបង
ក្រសួងអប់រំអនុញ្ញាតឲ្យបើកសាលារៀនឡើងវិញនៅក្នុងខេត្តកោះកុង និងខេត្តបាត់ដំបង
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមន្ទីរអប់រំខេត្តកោះកុង បានប្រកាសឲ្យបើកដំណើរការសាលារៀនក្នុងខេត្តកោះកុងទាំងអស់ឡើងវិញ ក្រោយស្ថានភាពនៅតាមព្រំដែនមានសភាពស្ងប់ស្ងាត់។ កោះកុងគឺជាខេត្តទីពីរ ដែលបានប្រកាសបើកសាលារៀនឡើងវិញ បន្ទាប់ពីខេត្តបាត់ដំបង។ សេចក្តីប្រកាសរបស់មន្ទីរអប់រំខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ធ្នូដែរ ក៏បានអនុញ្ញាតឲ្យបើកសាលារៀននៅក្នុងស្រុកចំនួន៥ របស់ខេត្ត ដែលត្រូវចាប់ផ្តើមពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ទៅ។
rfi.my
December 30, 2025 at 9:58 AM
អាជ្ញាធរថា ពុំទាន់មានដំណឹងពីការដោះលែងទាហានកម្ពុជាទាំង ១៨នាក់ នៅឡើយ
អាជ្ញាធរថា ពុំទាន់មានដំណឹងពីការដោះលែងទាហានកម្ពុជាទាំង ១៨នាក់ នៅឡើយ
យោងតាមកិច្ចព្រមព្រៀងកម្ពុជា-ថៃ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាហានកម្ពុជាទាំង ១៨រូប ត្រូវគេរំពឹងថា នឹងត្រូវបានដោះលែងក្រោយការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់នេះរយៈពេល ៧២ម៉ោង។ ប៉ុន្តែមកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ ភាគីកម្ពុជា នៅមិនទាន់ទទួលបានព័ត៌មានផ្លូវការណាមួយពីខាងភាគីថៃនៅឡើយទាក់ទងទៅនឹងពេលវេលាពិតប្រាកដនៃការដោះលែងទាហានកម្ពុជាទាំងនោះ ខណៈអាជ្ញាធរមូលដ្ឋាន អំពាវនាវឲ្យប្រជាពលរដ្ឋរក្សាភាពស្ញៀមស្ងាត់ និងជៀសវាងការជួបជុំតាមព្រំដែន។ 
rfi.my
December 30, 2025 at 9:17 AM
ជនភៀសសឹកខ្លះ​​វិល​ត្រឡប់​ទៅលំនៅឋានវិញ​ និង​មួយចំនួន​ធំទៀតកំពុង​​រារែក
ជនភៀសសឹកខ្លះ​​វិល​ត្រឡប់​ទៅលំនៅឋានវិញ​ និង​មួយចំនួន​ធំទៀតកំពុង​​រារែក
ក្រោយ​បទ​ឈប់​បាញ់រវាងកងទ័ពកម្ពុជា និងថៃ ​​ត្រូវបាន​​អនុវត្ត​ជា​ថ្មី​កាល​ពី​ថ្ងៃទី២៧​ធ្នូ​​ ​ពល​រដ្ឋ​ភៀស​សឹកកម្ពុជា​បាន​បន្តចាក​ចេញ​ពី​ជំរុំ​សុវត្ថិភាព​ត្រឡប់ទៅ​កាន់​លំនៅ​ដ្ឋាន​រៀង​ៗ​ខ្លួន​វិញ។​ ខេត្ត​ជាប់​ព្រំ​ដែន​ដូច​ជា​ខេត្ត​ឧត្តរមាន​ជ័យ បាន​ចេញ​វិធាន​ការ​បម្រុង​មួយ​ ដើម្បី​ធានា​ថា​ការ​វិល​ត្រឡប់​របស់​ជន​ភៀស​សឹក​នឹង​មាន​សុវត្ថិភាព​ បន្ទាប់ពីមានភាពស្ងប់ស្ងាត់នៅតាមព្រំដែននៃប្រទេសទាំងពីរ​។​ ប៉ុន្តែ​ក៏​នៅមាន​ជន​ភៀស​សឹក​ក្នុង​ខេត្ត​ជាប់​ព្រំ​ដែន​ដទៃ​ទៀត ​នៅ​មិនទាន់បាន​វិល​ត្រឡប់​ទៅ​កាន់​ភូមិ​ឋានរបស់ពួកគេ​វិញ​នៅ​ឡើយ​ ដោយអ្នក​ទាំង​នោះកំពុង​​រង់​ចាំ​តាមដានការវិវត្តនៃ​ស្ថាន​ការណ៍​ចុងក្រោយ​។​
rfi.my
December 30, 2025 at 8:50 AM
កម្ពុជាបញ្ជាក់ថា គ្មានការបង្ហោះដ្រូនចូលទឹកដីថៃឡើយ
កម្ពុជាបញ្ជាក់ថា គ្មានការបង្ហោះដ្រូនចូលទឹកដីថៃឡើយ
ក្រសួងការពារជាតិកម្ពុជាបានចេញមកបដិសេធចំពោះការចោទប្រកាន់របស់យោធាថៃ ដែលអះអាងថា កម្ពុជាបានបង្ហោះយន្តហោះគ្មានមនុស្សបើក ឬដ្រូន ចូលទៅក្នុងទឹកដីថៃជាង ២៥០ គ្រឿង។ អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី ម៉ាលី សុជាតា បញ្ជាក់ថា មិនមានសកម្មភាពបែបនេះកើតឡើងឡើយ និងថាកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធ ដើម្បីស្តារ និងកសាងសន្តិភាព និងស្ថិរភាពនៅតំបន់ព្រំដែនប្រទេសទាំងពីរឲ្យត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ 
rfi.my
December 30, 2025 at 5:01 AM
ចិនបើកសមយុទ្ធយោធាទ្រង់ទ្រាយធំ ឡោមព័ទ្ធកោះតៃវ៉ាន់ ប៉ះពាល់ខ្លាំងដល់ចរាចរណ៍​ផ្លូវអាកាស
ចិនបើកសមយុទ្ធយោធាទ្រង់ទ្រាយធំ ឡោមព័ទ្ធកោះតៃវ៉ាន់ ប៉ះពាល់ខ្លាំងដល់ចរាចរណ៍​ផ្លូវអាកាស
ថ្ងៃចន្ទទី​២៩ធ្នូ កងទ័ពចិនបាន​បើកសមយុទ្ធយោធា ដ៏ធំសម្បើមមួយ ដើម្បីហាត់សមឡោមព័ទ្ធ​កោះតៃវ៉ាន់។ តៃវ៉ាន់បានឲ្យដឹងថា យ៉ាងហោចណាស់ មានយន្តហោះចម្បាំង​៨៩គ្រឿង និងនាវាចម្បាំង​២៨គ្រឿង ដែលបានកងទ័ពចិនបានបញ្ជា​ឲ្យចូល​មកកៀក ដើម្បីសម្លុតតៃវ៉ាន់​។ សមយុទ្ធរបស់កងទ័ព​ចិន ដែល​អាចដំណើរការទៅច្រើនថ្ងៃនេះ បានរំខានផងដែរ​ដល់​ចរាចរណ៍​ផ្លូវអាកាស របស់តៃវ៉ាន់។
rfi.my
December 29, 2025 at 3:58 PM
កម្មវិធីព័ត៌មាន ប្រចាំថ្ងៃចន្ទទី​២៩ ខែធ្នូ ឆ្នាំ​២០២៥
កម្មវិធីព័ត៌មាន ប្រចាំថ្ងៃចន្ទទី​២៩ ខែធ្នូ ឆ្នាំ​២០២៥
rfi.my
December 29, 2025 at 3:44 PM
លោកត្រាំ និង​លោក​ហ្សេឡេនស្គី អះអាងថាការចរចា​​​ស្តីពី​​​ផែន​ការ​សន្តិភាព បានលទ្ធផល​ល្អកាន់តែច្រើន
លោកត្រាំ និង​លោក​ហ្សេឡេនស្គី អះអាងថាការចរចា​​​ស្តីពី​​​ផែន​ការ​សន្តិភាព បានលទ្ធផល​ល្អកាន់តែច្រើន
លោកហ្សេឡេនស្គី បានទៅជួបប្រជុំជាមួយ​លោកដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ​ ទី​២៨ធ្នូ​ ដើម្បី​និយាយ​លម្អិត​​អំពីផែនការសន្តិភាព​​។ នៅចំពោះមុខ​អ្នកកាសែតក្រោយជំនួបនេះ ប្រធានាធិបតីទាំង២បាន​អះអាងថា បានជជែកគ្នា បានលទ្ធផល​ទៅមុខច្រើន គួរជាទីត្រេកអរ។ តែយ៉ាងណា នៅមានចំណុច​មួយចំនួន​មិនទាន់​ត្រូវរ៉ូវគ្នា ទាក់ទិននឹងអនាគតទឹកដី​​ “តំបន់ដុនបាស” របស់អ៊ុយក្រែន​។​ លោក​ហ្សេឡេនស្គី បានឲ្យដឹងដែរថា​សហរដ្ឋអាមេរិក​ ​បានសន្យា​ការពារសន្តិសុខ​អ៊ុយក្រែន​ ​​រយៈពេល​១៥ឆ្នាំ តែលោក​បានស្នើសុំ​ឲ្យ​បាន​យូរជាងនេះ​។
rfi.my
December 29, 2025 at 12:22 PM
លោក ប្រាក់ សុខុន៖ កម្ពុជាប្តេជ្ញារក្សាឲ្យខាងតែបាននូវបទឈប់បាញ់
លោក ប្រាក់ សុខុន៖ កម្ពុជាប្តេជ្ញារក្សាឲ្យខាងតែបាននូវបទឈប់បាញ់
កិច្ចប្រជុំត្រីភាគីក្រៅផ្លូវការ រវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ-ចិន ក្រោមការសម្របសម្រួលដោយផ្ទាល់ និងស្និទ្ធស្នាលពីរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានបិទបញ្ចប់ដោយទទួលបានលទ្ធផលចំនួន ៥ចំណុច។ ផ្តល់កិច្ចសម្ភាសជាមួយទូរទស្សន៍រដ្ឋ ទ.ទ.ក បន្ទាប់ពីកិច្ចប្រជុំត្រីភាគី រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានថ្លែងថា លោកបានបញ្ជាក់ប្រាប់រដ្ឋមន្ត្រីការបរទេសថៃ និងចិនថា​ កម្ពុជា-ថៃ បានសម្រេចសមិទ្ធផលជាច្រើនមកទល់ពេលនេះ ដោយមិនអាចឲ្យសភាពការណ៍ត្រឡប់ថយក្រោយបានទេ។ ប្រមុខការទូតកម្ពជាអះអាងថា កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំរក្សាឲ្យខាងតែបាននូវចំណុចសំខាន់ៗនានា ក្នុងនោះមានបទឈប់បាញ់ និងការប្រឹងប្រែងកំណត់ខ្សែព្រំដែនឲ្យបានច្បាស់លាស់តាមរយៈយន្តការ GBC ជាដើម។
rfi.my
December 29, 2025 at 10:47 AM
កម្ពុជាស្នើឲ្យមានការកោះប្រជុំបន្ទាន់ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ
កម្ពុជាស្នើឲ្យមានការកោះប្រជុំបន្ទាន់ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ
ប្រទេសកម្ពុជាតាមរយៈគណៈម្មការច​ម្រុះខណ្ឌសីមាព្រំដែនគោក(JBC)របស់ខ្លួន បានស្នើឲ្យភាគីថៃរៀបចំប្រជុំពិសេសបន្ទាន់មួយរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ថៃ-កម្ពុជានៅសប្តាហ៍ដំបូង ខែមករា ឆ្នាំ២០២៦នៅខេត្តសៀមរាប។ សំណើររបស់កម្ពុជាធ្វើឡើងដោយយោងទៅលើកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC ប្រទេសទាំងពីរកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ថ្មីៗនេះ។
rfi.my
December 29, 2025 at 8:46 AM
លោក​ ហ៊ុន​ ​ម៉ាណែត​៖​ ការ​អនុវត្តបទ​ឈប់​បាញ់​មិនមែន​ជា​ការ​ចុះ​ចាញ់​របស់​កម្ពុជា​ក្នុង​ជម្លោះព្រំដែន
លោក​ ហ៊ុន​ ​ម៉ាណែត​៖​ ការ​អនុវត្តបទ​ឈប់​បាញ់​មិនមែន​ជា​ការ​ចុះ​ចាញ់​របស់​កម្ពុជា​ក្នុង​ជម្លោះព្រំដែន
នៅ​ថ្ងៃទី​២៩​ ខែ​ធ្នូ​ ឆ្នាំ​២០២៥នេះ ប្រមុខ​រដ្ឋា​ភិ​បាល​កម្ពុជា​លោក​ ហ៊ុន ម៉ាណែត​ ​​ បានចេញ​មក​បញ្ជាក់​ថា​ ការ​ជ្រើស​រើសយក​ការអនុវត្តបទ​ឈប់​បាញ់របស់​កម្ពុជា​​ មិន​មែនមានន័យថាជា​ការសុំ​​​​ចុះ​ចាញ់​ ឬ​សុខ​ចិត្ត​​ដោះ​ដូរដីជាមួយ​ថៃ​ ដើម្បី​ប្តូរ​យក​សន្តិភាព​​នោះ​ទេ។​ ជាង​នេះ​ទៅទៀត​ ការអនុវត្តបទ​ឈប់​បាញ់នេះក៏មិនមែន​មាន​ន័យ​ថា​កម្ពុជា​អស់​សមត្ថភាព​ ឬ​​បោះ​បង់​សិទ្ធិ​ការពារ​ខ្លួន​នោះ​ដែរ​។ តែ​ការ​ធ្វើ​បែប​នេះ​ជា​អាទិ​ភាព​ចម្បង​ និង​ខ្ពស់​បំផុត​មួយ​របស់​រដ្ឋាភិ​បាល ​ដើម្បី​ការពារ​អាយុ​ជីវិត​របស់​ពល​រដ្ឋ​ ​និង​សន្តិភាព​របស់​ប្រជាជាតិ​ទាំង​មូល​។​ 
rfi.my
December 29, 2025 at 7:25 AM
ប្រធានាធិបតីអាមេរិកសាទរនឹងការប្រកាសបទឈប់បាញ់ជាថ្មីរវាងកម្ពុជា-ថៃ
ប្រធានាធិបតីអាមេរិកសាទរនឹងការប្រកាសបទឈប់បាញ់ជាថ្មីរវាងកម្ពុជា-ថៃ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ ដូណាល់ ត្រាំ បានសាទរនឹងការប្រកាសបទឈប់បាញ់រវាងកម្ពុជា និងថៃសាជាថ្មីកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងថាភាគីទាំងពីរនឹងវិលត្រលប់ទៅរកការរស់នៅក្នុងសន្តិភាព ដូចអ្វីដែលបានព្រមព្រៀងក្នុងឯកសារនានាកាលពីពេលមុន។ ការសាទររបស់លោកប្រធានាធិបតី ត្រាំ ធ្វើឡើងបន្ទាប់ពីលោកធ្លាប់ជាសាក្សី និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាអ្នកជួយសម្រួលឲ្យមានការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីសន្តិភាពរវាងកម្ពុជា​ និងថៃ នាទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ។
rfi.my
December 29, 2025 at 5:37 AM
កំពូលតារាភាពយន្តបារាំង លោកស្រី ប៊្រីហ្ស៊ីត បារដូត៍ ស្លាប់ក្នុងជន្មាយុ​៩១ឆ្នាំ
កំពូលតារាភាពយន្តបារាំង លោកស្រី ប៊្រីហ្ស៊ីត បារដូត៍ ស្លាប់ក្នុងជន្មាយុ​៩១ឆ្នាំ
លោកស្រី ប្រ៊ីហ្ស៊ីត បារដូត៍ (Brigitte Bardot) កំពូលតារាភាពយន្តបារាំង កាលពីសម័យទសវត្សរ៍​ឆ្នាំ ៥០-៦០ បានស្លាប់​កាលពី​ថ្ងៃទី​២៨ធ្នូ ក្នុងជន្មាយុ​៩១ឆ្នាំ​។ លោកស្រី​ប្រ៊ីហ្ស៊ីត បារដូត៍ មានកេរ្តិ៍​ឈ្មោះរន្ទឺពេញពិភពលោក គឺ​ជានិម្មិតរូបនៃនារី​សម័យទំនើប មានសម្រស់ស្រស់សោភា និងជាស្ត្រី​ ពោរពេញដោយ​សេរីភាព​។ មិនត្រឹមតែប៉ុណ្ណោះ លោក​ស្រី​ក៏បាន​បូជាកម្លាំងកាយ​ចិត្ត និង​ថវិកា​ ដើម្បី​លើកកំពស់ការគោរពជីវិត​សត្វ​ថែមទៀតផង​។
rfi.my
December 28, 2025 at 5:55 PM