RFI ខេមរភាសា / Khmer
banner
km.rfi.fr
RFI ខេមរភាសា / Khmer
@km.rfi.fr
🌍 វិទ្យុបារាំង​អន្តរជាតិ​ជា​ខេមរភាសា - ព័ត៌មាន​អំពីប្រទេស​កម្ពុជា និង​​តំបន់​ផ្សេងទៀតនៅ​​ទូទាំង​ពិភពលោក
💻 rfi.fr/km/ 🎧 rfi.my/ផ្សាយផ្ទាល់
𝕏 rfi.my/Xkm 📷 rfi.my/IGkm 🗨️ rfi.my/WAkm ✈️ rfi.my/TGkm
សង្រ្គាមអ៊ុយក្រែន៖ អាមេរិកស្នើឲ្យបង្កើតតំបន់គ្មានទ័ព ក្នុងសេចក្តីព្រាងថ្មីនៃផែនការសន្តិភាព
សង្រ្គាមអ៊ុយក្រែន៖ អាមេរិកស្នើឲ្យបង្កើតតំបន់គ្មានទ័ព ក្នុងសេចក្តីព្រាងថ្មីនៃផែនការសន្តិភាព
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានប្រកាសនៅថ្ងៃពុធ ទី២៤ ធ្នូ ថាបានទទួលសេចក្តីព្រាងថ្មីនៃផែនការសន្តិភាពស្នើដោយអាមេរិក។ នៅក្នុងសេចក្តីព្រាងថ្មីនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនស្នើឲ្យបង្កើតតំបន់គ្មានកងទ័ព ហើយអ៊ុយក្រែនទទួលបានសម្បទានខ្លះ។ តើរុស្ស៊ីអាចនឹងយល់ព្រមតាមសំណើថ្មីនេះដែរឬទេ?
rfi.my
December 24, 2025 at 5:13 PM
ក្រុមចម្រៀង​ K-pop រងគ្រោះដោយ​សារភាពតានតឹងការទូត​ រវាងចិន-កូរ៉េខាងត្បូង​-ជប៉ុន
ក្រុមចម្រៀង​ K-pop រងគ្រោះដោយ​សារភាពតានតឹងការទូត​ រវាងចិន-កូរ៉េខាងត្បូង​-ជប៉ុន
ក្រុមចម្រៀង​​ K-pop ដ៏ពេញនិយមរបស់​​កូរ៉េខាងត្បូង កំពុងតែស្ថិតនៅចំកណ្តាល​នៃ​ព្យុះរលកបោកបក់ ជម្លោះការទូតរវាងចិននិង​ជប៉ុន​។ ថ្វីបើ​​ទីផ្សារ​ចម្រៀងរបស់ចិនដ៏ធំល្វឹងល្វើយ បានចាប់ផ្តើមបើកទ្វារ ស្វាគន៍​ក្រុមចម្រៀង K-pop យ៉ាងសន្សឹមៗពិតមែន​ ក៏ប៉ុន្តែទ្វារនេះបានបិទទៅវិញ ដោយហេតុតែមាន​សមាជិកខ្លះនៃក្រុមចម្រៀងទាំងនេះ គឺជាជនជាតិជប៉ុន។​ បណ្តាអ្នកគាំទ្រនៅចិន​បាន​ធ្វើពហិការ ហើយ​កម្មវិធី​ប្រគុំតន្ត្រី និង​ការជួបជុំជាមួយ​ក្រុមអ្នកគាំទ្រនៅចិន ក៏ត្រូវបាន​លុបចោលជាបន្តបន្ទាប់ដែរ​។
rfi.my
December 24, 2025 at 4:33 PM
កម្មវិធីព័ត៌មានប្រចាំថ្ងៃពុធ ទី ២៤ ខែធ្នូ ឆ្នាំ២០២៥
កម្មវិធីព័ត៌មានប្រចាំថ្ងៃពុធ ទី ២៤ ខែធ្នូ ឆ្នាំ២០២៥
rfi.my
December 24, 2025 at 2:04 PM
រុស្ស៊ី៖ នគរបាល ២ នាក់ ស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នៅទីក្រុងម៉ូស្គូ
រុស្ស៊ី៖ នគរបាល ២ នាក់ ស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នៅទីក្រុងម៉ូស្គូ
យប់ថ្ងៃអង្គារ ឆ្លងចូលថ្ងៃពុធ ទី ២៤ ខែ ធ្នូ មានហេតុការណ៍បំផ្ទុះគ្រាប់បែក នៅក្នុងទីក្រុងម៉ូស្គូ ដែលបានបណ្តាលឲ្យនគរបាលរុស្ស៊ី ២ នាក់ បានស្លាប់​ ។ បើយោងតាមការប្រកាសដោយគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី គ្រាប់បែកបង្កប់មួយ ទំនងជាត្រូវគេបញ្ជាឲ្យផ្ទុះ ខណៈពេលដែល នគរបាលទំាង ២ រូបខាងលើ កំពុងធ្វើសកម្មភាពឃាត់ខ្លួន ជនសង្ស័យម្នាក់ ។ គួរបញ្ជាក់ថា ករណីឃាតកម្មនេះ បានកើតឡើងនៅលើដងផ្លូវមួយ ស្ថិតនៅមិនឆ្ងាយពី ទីកន្លែង ដែលមេបញ្ជាការកងទ័ពរុស្ស៊ីម្នាក់ទៀត ត្រូវគេធ្វើឃាត កាលពីថ្ងៃទី ២២ ខែ ធ្នូ កន្លងទៅថ្មីៗ​នេះ ។​ 
rfi.my
December 24, 2025 at 12:30 PM
ទីភ្នាក់ងារ​​អវកាស​ឥណ្ឌាបាញ់បង្ហោះ​ផ្កាយរណបដ៏មានទម្ងន់ធ្ងន់​ ទៅកាន់គន្លងតារាវិថី​កម្រិតទាប
ទីភ្នាក់ងារ​​អវកាស​ឥណ្ឌាបាញ់បង្ហោះ​ផ្កាយរណបដ៏មានទម្ងន់ធ្ងន់​ ទៅកាន់គន្លងតារាវិថី​កម្រិតទាប
ទីភ្នាក់ងារអវកាស​ឥណ្ឌា បានសម្រេចបានជោគជ័យដ៏ធំមួយទៀត នៅ​ថ្ងៃទី​២៤ធ្នូ ដោយ​បានបាញ់បង្ហោះផ្កាយ​រណប​ដ៏មានទម្ងន់ធ្ងន់មួយ ទៅកាន់គន្លងតារាវិថីកម្រិតទាប។ លោកណារិន្ទ្រ ម៉ូឌី បានអបអរសាទរ និងបាន​អះអាងថា ឥណ្ឌាបាន​ត្រៀមខ្លួន​រួចរាល់ហើយ ក្នុងការសាកល្បងបង្ហោះយាន​ដឹកមនុស្ស​​ទៅ​​កាន់អវកាស នៅឆ្នាំ​២០២៧​។
rfi.my
December 24, 2025 at 12:30 PM
ធ្លាក់យន្តហោះនៅតួកគី ស្លាប់នាយសេនាធិការកងទ័ពលីប៊ី និងមេបញ្ជាការកងទ័ពច្រើននាក់ទៀត
ធ្លាក់យន្តហោះនៅតួកគី ស្លាប់នាយសេនាធិការកងទ័ពលីប៊ី និងមេបញ្ជាការកងទ័ពច្រើននាក់ទៀត
យន្តហោះឯកជនមួយគ្រឿងធ្វើដំណើរចេញពីទីក្រុងអង់ការ៉ា ប្រទេសតួកគី ទៅទីក្រុងទ្រីប៉ូលី ប្រទេសលីប៊ី បានធ្លាក់នៅយប់ថ្ងៃអង្គារ ទី២៣ ធ្នូ។ គិតត្រឹមថ្ងៃពុធនេះ មនុស្សយ៉ាងហោចណាស់ ៨នាក់ បានស្លាប់ នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនៅទីក្រុងអង់ការ៉ា ក្នុងនោះមាននាយសេនាធិការកងទ័ពលីប៊ី មេបញ្ជាការកងទ័ព ៤នាក់។
rfi.my
December 24, 2025 at 12:16 PM
ហេតុអ្វីកម្ពុជាត្រូវបង្ខំចិត្តធ្វើតាមថៃ រឿងកំណត់ទីតាំងចរចា GBC?
ហេតុអ្វីកម្ពុជាត្រូវបង្ខំចិត្តធ្វើតាមថៃ រឿងកំណត់ទីតាំងចរចា GBC?
ក្រោយការវាយប្រយុទ្ធគ្នាជាង ២សប្តាហ៍នៅតាមព្រំដែន កម្ពុជា និងថៃឈានដល់ការ​ដឹកដៃគ្នា​ចូលតុចរចាជាថ្មី​ ដើម្បីរកច្រកចេញ​ក្នុង​ជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។ ការងាកមកជជែកគ្នាជាថ្មីនេះកើតមាន ​បន្ទាប់ពីមានការអំពាវនាវឥតដាច់ពីសហគមន៍អន្តរជាតិ និងបទអន្តរាគមន៍របស់ប្រធានអាស៊ាន។ តែការជួបសន្ទនាគ្នាតាមច្រកនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តចាន់ថាបុរីរបស់ថៃនេះ ត្រូវបានអ្នកវិភាគមួយចំនួនមើលឃើញថា កម្ពុជាកំពុងចាញ់ច្រាបថៃ ព្រោះកម្ពុជាបានប្រកែកមិនចង់ទៅប្រជុំលើដីថៃនោះទេ បន្ទាប់ពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ប៉ុន្តែ​នៅ​នាទីចុងក្រោយ កម្ពុជានៅតែព្រមធ្វើតាមសំណើថៃ។​ តើមានអ្វីនៅពីក្រោយនៃការសម្រេចចិត្តរបស់កម្ពុជា ឬនេះជាការបញ្ជាក់ថា កម្ពុជាអស់ជម្រើស ដោយ​ត្រូវតាមថៃមួយគ្រាសិន?
rfi.my
December 24, 2025 at 11:50 AM
គណៈ​កម្មា​ធិ​ការសិទ្ធិ​មនុស្ស​កម្ពុជាគ្រោង​ដាក់​ញត្តិ​​ប្តឹង​​​ថៃ ពីបទ​​ប្រើ​អាវុធ​ទំនើបព្រៃផ្សៃ​​វាយ​ប្រហារ​កម្ពុជា
គណៈ​កម្មា​ធិ​ការសិទ្ធិ​មនុស្ស​កម្ពុជាគ្រោង​ដាក់​ញត្តិ​​ប្តឹង​​​ថៃ ពីបទ​​ប្រើ​អាវុធ​ទំនើបព្រៃផ្សៃ​​វាយ​ប្រហារ​កម្ពុជា
នៅថ្ងៃ​ទី២៤​ ខែ​ធ្នូ​ ឆ្នាំ២០២៥​ គណៈ​កម្មា​ធិ​ការសិទ្ធិ​មនុស្ស​កម្ពុជាបាន​ថ្កោល​ទោសជា​ថ្មី​នូវ​សកម្មភាពវាយ​ប្រហារ​មិន​រើស​មុខ​របស់​ថៃ​ តាមរយៈការ​​ប្រើប្រាស់​​សព្វា​វុធ​ធុន​ធ្ងន់ដូច​ជា ​យន្ត​ហោះ​ចម្បាំង​ប្រភេទ​ F-16 និង​ T-50 TH នាវាចម្បាំង​ ផ្សែង​ពុល​ ព្រម​ទាំង​គ្រាប់​បែក​ចង្កោម ទៅ​លើ​​​ភូមិ​សាស្ត្រ​របស់​ជនស៊ីវិលកម្ពុជា​។​ ​គណៈ​កម្មា​ធិ​ការសិទ្ធិ​មនុស្ស​កម្ពុជាបាន​បញ្ជាក់ពីគម្រោង​​ដាក់​​ញត្តិ​បន្ទាន់ថ្មី​​មួយ​​​ ​ដើម្បី​ប្តឹង​ទៅ​ឧត្តម​ស្នង​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ នៅ​ទីក្រុង​ហ្សឺ​ណែវ ចំពោះ​ការឈ្លាន​ពាន​របស់​ថៃ​។​ 
rfi.my
December 24, 2025 at 9:48 AM
អង្គការសង្គមស៊ីវិល ១៧៩ស្ថាប័នថ្កោលទោសយោធាថៃ និងទាមទារឱ្យឈប់បំពានកម្ពុជា
អង្គការសង្គមស៊ីវិល ១៧៩ស្ថាប័នថ្កោលទោសយោធាថៃ និងទាមទារឱ្យឈប់បំពានកម្ពុជា
អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា និងអង្គការសង្គមស៊ីវិលចំនួ​ន ១៧៨ស្ថាប័នផ្សេងទៀតនៅថ្ងៃទី២៤ ខែធ្នូ​ ឆ្នាំ២០២៥ បានចេញលិខិតថ្កោលទោស​ចំពោះការឈ្លានពាន និងការរំលោភសិទ្ធិមនុស្សរបស់ថៃ មក​លើប្រជាពលរដ្ឋកម្ពុជា។ ក្នុងលិខិតថ្កោលទោសនោះ អង្គការសង្គមស៊ីវិលក្នុងស្រុកទាំង ១៧៩ស្ថាប័នបានចោទប្រកាន់យោធាថៃថា បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ។
rfi.my
December 24, 2025 at 9:48 AM
ក្រសួងការពារជាតិកម្ពុជាថា តំបន់ប្រាសាទព្រះវិហារបន្តរងការវាយប្រហារដោយអាវុធធុនធ្ងន់ពីយោធាថៃ
ក្រសួងការពារជាតិកម្ពុជាថា តំបន់ប្រាសាទព្រះវិហារបន្តរងការវាយប្រហារដោយអាវុធធុនធ្ងន់ពីយោធាថៃ
ក្រសួងការពារជាតិកម្ពុជានៅយប់ថ្ងៃទី២៣ ខែធ្នូ បានឱ្យដឹងថា យោធាថៃនៅបន្តបាញ់កាំភ្លើងធំ រថក្រោះ និងប្រើប្រាស់ដ្រូនអត្តឃាតបាញ់ចូលតំបន់ប្រាសាទព្រះវិហារ។ ចំណែក អាជ្ញាធរជាតិព្រះវិហារបានអះអាងថា ទំហំនៃផលខូចខាតមកលើតំបន់ប្រាសាទព្រះវិហាររបស់កម្ពុជា គឺកាន់តែធ្ងន់ធ្ងរជាងការផ្ទុះអាវុធកាលពីចុងខែកក្កដា ឆ្នាំ២០២៥ទៅទៀត។
rfi.my
December 24, 2025 at 9:21 AM
ICC​ ទទួល​ពាក្យ​បណ្តឹងរបស់ក្រុមបញ្ញវន្តខ្មែរស្តី​ពី​ការ​​វាយ​ប្រហារមិន​រើស​មុខ​​​របស់​ថៃមក​លើ​កម្ពុជា
ICC​ ទទួល​ពាក្យ​បណ្តឹងរបស់ក្រុមបញ្ញវន្តខ្មែរស្តី​ពី​ការ​​វាយ​ប្រហារមិន​រើស​មុខ​​​របស់​ថៃមក​លើ​កម្ពុជា
ការិយាល័យ​រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)​ បាន​ទទួល​យក​ពាក្យ​បណ្តឹងលើ​​ករណី​ដែលថៃ​ប្រើប្រាស់​កម្លាំង​យោធា​វាយ​ប្រហារមិន​រើស​មុខមក​លើ​កម្ពុជា​។​ នេះបើ​តាម​ការ​ឱ្យដឹង​របស់ក្រុម​បញ្ញ​វន្ត​ខ្មែរ​នៅក្រៅ​ប្រទេស​នៅ​ថ្ងៃទី​២៣​ ខែ​ធ្នូ​ ឆ្នាំ២០២៥​។​ ក្រុមបញ្ញវន្តខ្មែរដែល​តំណាង​ដោយ​ លោក ម៉ូន ពេជ្រ ក៏​បាន​បញ្ជាក់​ពី​ការ​រាយ​ការណ៍​បន្ថែម​ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​អរិភាព​ដែល​យោធា​ថៃ​បន្ត​ធ្វើ​ដាក់​មក​លើ​ដែន​អធិបតេយ្យ​ និង​ជន​ស៊ី​វិ​ល​​​កម្ពុជា​។​ 
rfi.my
December 24, 2025 at 6:39 AM
បារាំង និងកូរ៉េខាងត្បូងជំរុញឲ្យកម្ពុជា-ថៃ បញ្ឈប់ការប្រយុទ្ធគ្នានៅតាមព្រំដែនជាបន្ទាន់
បារាំង និងកូរ៉េខាងត្បូងជំរុញឲ្យកម្ពុជា-ថៃ បញ្ឈប់ការប្រយុទ្ធគ្នានៅតាមព្រំដែនជាបន្ទាន់
បន្ទាប់ពីជម្លោះព្រំដែនកម្ពុជា-ថៃបានបង្កឲ្យគ្រោះថ្នាក់ និងជម្លៀសប្រជាជនស៊ីវិលរាប់សែននាក់ រដ្ឋមន្រ្តីអឺរ៉ុប និងការបរទេសបារាំង លោក ហ្សង់ ណូអែលបារ៉ូ នៅថ្ងៃទី២៤ធ្នូនេះ​ បានចេញសេចក្តីថ្លែងការណ៍ជាថ្មីម្តងទៀត ដោយជំរុញឲ្យកម្ពុជា និងថៃទម្លាក់សព្វាវុធ​​ ឈប់បាញ់ជា​បន្ទាន់​។ ដោយឡែក ក្រសួងការបរទេសកូរ៉េខាងត្បូង ក៏បាន​ជំរុញឲ្យភាគីជម្លោះកម្ពុជា-ថៃ​ ត្រូវតែចូលទុកចរចាគ្នា ដើម្បីបញ្ចប់ការប្រយុទ្ធ​​ផងដែរ​។
rfi.my
December 24, 2025 at 6:12 AM
និស្សិត និងស្ថាបត្យករមួយក្រុមកំពុងសិក្សាពីជម្រកបន្ទាន់សម្រាប់ជនភៀសសឹក
និស្សិត និងស្ថាបត្យករមួយក្រុមកំពុងសិក្សាពីជម្រកបន្ទាន់សម្រាប់ជនភៀសសឹក
ជម្លោះខ្មែរ-ថៃ ក្នុងរយៈពេលជាង ២សប្តាហ៍មកនេះ បានបន្សល់ទុកជនភៀសសឹកជាងកន្លះលាននាក់ និងដែលបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីតម្រូវការស្បៀងអាហារ និងសម្ភារៈផ្សេងៗ ការគិតគូរពីជម្រកសម្រាប់ជនភៀសសឹកដែលមានសុវត្ថិភាព និងផាសុខភាព ក៏ជារឿងសំខាន់ចាំបាច់ផងដែរ។ ថ្មីៗនេះ គម្រោងជម្រកសម្រាប់ជនភៀសសឹកត្រូវបានសិក្សា និងបង្កើតឡើងដោយក្រុមនិស្សិតស្ម័គ្រចិត្ត និងស្ថាបត្យករខ្មែរ-បារាំង ក្រោមក្តីរំពឹងផ្តល់ជម្រកបន្ទាន់ដែលមានចិរភាព និងភាពធន់ល្មម សម្រាប់អ្នក​ភៀសសឹក។
rfi.my
December 24, 2025 at 4:10 AM
អង្គការសហប្រជាជាតិ​អំពាវនាវឲ្យ​របបសឹកភូមា ឈប់គំរាម​សម្លុត​​ប្រជាជន​ឲ្យចូលរួមបោះឆ្នោត
អង្គការសហប្រជាជាតិ​អំពាវនាវឲ្យ​របបសឹកភូមា ឈប់គំរាម​សម្លុត​​ប្រជាជន​ឲ្យចូលរួមបោះឆ្នោត
របបសឹកភូមាគ្រោងរៀបចំការបោះឆ្នោត ចាប់ពីថ្ងៃអាទិត្យចុងសប្តាហ៍​នេះទៅ។ តែផ្អែកតាមឧត្តមស្នងការដ្ឋាន​​សិទ្ធិមនុស្ស​ នៃអង្គការសហប្រជាជាតិ គឺវាមិន​មាន​​លក្ខខណ្ឌអំណោយ​ផល​គ្រប់គ្រាន់ទេ ក្នុងការរៀបចំការបោះឆ្នោតមួយ​ ដែលសេរីនិងយុត្តិធម៌ ខណៈសង្គ្រាមស៊ីវីល​នៅតែបន្ត ហើយគ្មានគណបក្សប្រឆាំង​ចូលរួម​។ លោក​ឧត្តមស្នងការសិទ្ធិមនុស្ស​​ បានអំពាវនាវ​កាលពីថ្ងៃអង្គារទី​២៣ធ្នូ ប្រាប់ទៅកាន់របបសឹកភូមា ឲ្យ​ឈប់ចាប់បង្ខំ​ឲ្យ​ប្រជាជនភូមាចូលរួមបោះឆ្នោត តាមរយៈការ​​ធ្វើទុក្ខបុកម្នេញ​ និង​​ការ​​គំរាមសម្លុត​នានា​​។
rfi.my
December 23, 2025 at 5:38 PM
យេម៉ែន៖ រដ្ឋាភិបាលនិងក្រុមឧទ្ទាមហ៊ូទី ប្រកាសដោះលែងអ្នកទោសនិងឈ្លើយសឹករាប់ពាន់នាក់
យេម៉ែន៖ រដ្ឋាភិបាលនិងក្រុមឧទ្ទាមហ៊ូទី ប្រកាសដោះលែងអ្នកទោសនិងឈ្លើយសឹករាប់ពាន់នាក់
ក្រោយពីជំនួបចរចាជាច្រើនថ្ងៃនៅប្រទេសអូម៉ង់ រដ្ឋាភិបាលយេម៉ែននិងក្រុមឧទ្ទាមប្រដាប់អាវុធហ៊ូទីបានព្រមព្រៀងគ្នា នៅថ្ងៃអង្គារ ទី២៣ ធ្នូ ដោះលែងអ្នកទោសនិងឈ្លើយសឹកជិត ៣០០០នាក់ ក្នុងចំណាមនោះមានបុគ្គលិករបស់អង្គសហប្រជាជាតិ។ បុ៉ន្តែ ថ្ងៃកំណត់នៃការដោះលែងឈ្លើយសឹក មិនទាន់បានបង្ហើបឲ្យដឹងនៅឡើយទេ។ ចំណែក ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្សបានអំពាវនាវឲ្យក្រុមឧទ្ទាមហ៊ូទី ដោះលែងបុគ្គលិករបស់អង្គការសហប្រជាជាតិទាំងអស់ ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។
rfi.my
December 23, 2025 at 5:24 PM
កម្មវិធីព័ត៌មានប្រចាំថ្ងៃអង្គារ ទី ២៣ ខែធ្នូ ឆ្នាំ២០២៥
កម្មវិធីព័ត៌មានប្រចាំថ្ងៃអង្គារ ទី ២៣ ខែធ្នូ ឆ្នាំ២០២៥
rfi.my
December 23, 2025 at 2:03 PM
លោកដូណាល់ ត្រាំ ប្រកាសសាងសង់​​នាវាចម្បាំងប្រភេទថ្មី ​ដាក់ឈ្មោះខ្លួនឯងTrump Class USS Defiant
លោកដូណាល់ ត្រាំ ប្រកាសសាងសង់​​នាវាចម្បាំងប្រភេទថ្មី ​ដាក់ឈ្មោះខ្លួនឯងTrump Class USS Defiant
លោកដូណាល់ ត្រាំ បានប្រកាស​កាលពីថ្ងៃចន្ទ ទី​២២ធ្នូ ថា​កងទ័ពអាមេរិកនឹងចាប់ផ្តើម​សាងសង់ទៅតាម​ការបញ្ជារបស់លោក នូវនាវាចម្បាំងដ៏ទំនើបប្រភេទថ្មី ដែលធំជាងគេបង្អស់។ អ្វីដែលពិសេស​ជាងនេះទៀត គឺនាវាចម្បាំងនេះ ​នឹងត្រូវគេប្រសិទ្ធិនាម​ដាក់ឈ្មោះលោកត្រាំផ្ទាល់តែម្តង​។ វាគឺជារឿងមួយ​មិនធ្លាប់មានទេ ដែល​ប្រធានាធិបតី​មួយរូបមិនទាន់ស្លាប់ ហើយ​កំពុង​កាន់អំណាចទៀត បញ្ជាឲ្យគេយកឈ្មោះខ្លួនឯង ទៅដាក់នៅលើនាវាចម្បាំងបែបនេះ​។ ទាំងនេះ​ហាក់​បង្ហាញកាន់តែច្បាស់ អំពីទំនោរសួនតួ និងអញនិយម របស់លោកដូណាល់ ត្រាំ។
rfi.my
December 23, 2025 at 12:29 PM
អ៊ុយក្រែន៖ រុស្ស៊ីសម្រុកវាយប្រហារដោយមីស៊ីល និងដ្រូនផ្តាច់ចរន្តអគ្គិសនីនៅតំបន់ជាច្រើន
អ៊ុយក្រែន៖ រុស្ស៊ីសម្រុកវាយប្រហារដោយមីស៊ីល និងដ្រូនផ្តាច់ចរន្តអគ្គិសនីនៅតំបន់ជាច្រើន
ក្រោយពីមេបញ្ជាការកងទ័ពរុស្ស៊ីម្នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងនៃទីក្រុងម៉ូស្គូ រុស្ស៊ីបានសម្រុកបាញ់ប្លោងមីស៊ីលនិងដ្រូន ចូលដល់តំបន់ប៉ែកខាងលិចអ៊ុយក្រែន ជាប់ព្រំដែនប៉ូឡូញ។ ការវាយប្រហាររបស់កងទ័ពរុស្ស៊ី បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដែលបានធ្វើឲ្យប្រជាជននៅតំបន់ជាច្រើន គ្មានអគ្គិសនីប្រើប្រាស់ ចំពេលដែលរដូវរងារចូលមកដល់។ នេះបើតាមការអះអាងរបស់អាជ្ញាធរអ៊ុយក្រែននៅថ្ងៃអង្គារទី២៣ ធ្នូ។ ចំណែក រដ្ឋាភិបាលប៉ូឡូញបានបញ្ជាឲ្យដាក់ពង្រាយយន្តហោះចម្បាំង ដើម្បីការពារដែនអាកាសរបស់ខ្លួន ដោយសារការប្រហាររបស់រុស្ស៊ី ចូលដល់តំបន់ក្បែរព្រំដែនរបស់ប៉ូឡូញ។
rfi.my
December 23, 2025 at 12:29 PM
អាជ្ញាធរមីនបារម្ភពីហានិភ័យរយៈពេលវែងចំពោះអាវុធដែលថៃស្រោចលើកម្ពុជា
អាជ្ញាធរមីនបារម្ភពីហានិភ័យរយៈពេលវែងចំពោះអាវុធដែលថៃស្រោចលើកម្ពុជា
អាជ្ញាធរមីនបានបង្ហាញក្តីព្រួយបារម្ភជាថ្មី បន្ទាប់ពីកងទ័ពថៃបន្តប្រើប្រាស់អាវុធធុនធ្ងន់សំដៅលើភូមិសាស្ត្ររបស់ជនស៊ីវិលកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរមីនកម្ពុជាចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។ បើតាមអាជ្ញាធរមីន អាវុធដែលកងទ័ពថៃកំពុងប្រើប្រាស់ពេលនេះអាចមាន​ហានិភ័យ​រយៈពេល​វែងដល់កម្ពុជា។
rfi.my
December 23, 2025 at 11:21 AM
ប្រេសិត​ពិសេស​ចិនថា ចិនមានឆន្ទៈសម្របសម្រួលការចរចារវាងកម្ពុជា និងថៃ
ប្រេសិត​ពិសេស​ចិនថា ចិនមានឆន្ទៈសម្របសម្រួលការចរចារវាងកម្ពុជា និងថៃ
ប្រេសិតចិនទទួលបន្ទុកកិច្ចការអាស៊ាន លោក តេង ស៊ីជុនបានបង្ហាញលទ្ធផលនៃជំនួបជាមួយមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា និងថៃ បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅក្នុងប្រទេសជម្លោះជិតខាងទាំងពីរ។ នៅក្នុងលទ្ធផល ចិននៅតែជំរុញឱ្យភាគីទាំងពីរព្រមព្រៀងគ្នាលើបទឈប់បាញ់ និងបញ្ឈប់ការប្រយុទ្ធគ្នាឱ្យបានឆាប់ដែលអាចធ្វើទៅបាន។
rfi.my
December 23, 2025 at 10:54 AM
រដ្ឋាភិបាលកម្ពុជាក្រើនរំឭកឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមឈប់ចែករំលែកព័ត៌មានពីថៃ
រដ្ឋាភិបាលកម្ពុជាក្រើនរំឭកឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមឈប់ចែករំលែកព័ត៌មានពីថៃ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មានបានចេញសេចក្តីណែនាំដោយស្នើឲ្យអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបញ្ឈប់ការចែករំលែកមាតិកាក្នុងបណ្តាញសង្គមដែលមានប្រភពមកពីប្រទេសថៃ ឬគ្មានប្រភពច្បាស់លាស់។ អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយយល់ឃើញថា ការចែករំលែកព័ត៌មានត្រូវធ្វើឡើងដោយមានការប្រុងប្រយ័ត្ន ពិសេសក្នុងស្ថានការណ៍ដែលកម្ពុជាកំពុងមានជម្លោះព្រំដែនដ៏តានតឹងជាមួយថៃ។
rfi.my
December 23, 2025 at 10:54 AM
ជនជាតិចិនម្នាក់បានរងរបួសក្នុងហេតុការណ៍បាញ់កាំភ្លើងធំនៅព្រំដែនកម្ពុជា ថៃខេត្តបាត់ដំបង
ជនជាតិចិនម្នាក់បានរងរបួសក្នុងហេតុការណ៍បាញ់កាំភ្លើងធំនៅព្រំដែនកម្ពុជា ថៃខេត្តបាត់ដំបង
ស្ថានទូតចិនប្រចាំកម្ពុជាបានប្រាប់ប្រកាសឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា មានជនជាតិចិនម្នាក់បានរងរបួសក្នុងហេតុការណ៍បាញ់កាំភ្លើងធំនៅតាមព្រំដែនកម្ពុជា-ថៃក្នុងខេត្តបាត់ដំបងនាថ្ងៃចន្ទ ទី២២ ធ្នូ។ នៅសេចក្តីប្រកាសព័ត៌មានដដែល ស្ថានទូតចិនបានរម្លឹកជាថ្មីឱ្យពលរដ្ឋខ្លួននៅតាមតំបន់ព្រំដែនកម្ពុជា-ថៃប្រុងប្រយ័ត្នខ្ពស់ និងត្រូវជម្លៀសពីតំបន់គ្រោះថ្នាក់ឱ្យបានឆាប់តាមដែលអាចធ្វើបាន។
rfi.my
December 23, 2025 at 10:40 AM
ថៃទាត់ចោលសំណើរបស់កម្ពុជាដែលចង់ឲ្យរៀបចំកិច្ចប្រជុំ GBC នៅក្នុងប្រទេស​ម៉ាឡេស៊ី
ថៃទាត់ចោលសំណើរបស់កម្ពុជាដែលចង់ឲ្យរៀបចំកិច្ចប្រជុំ GBC នៅក្នុងប្រទេស​ម៉ាឡេស៊ី
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ត្រូវរៀបចំនៅខេត្តចន្ថាបុរី ប្រទេសថៃនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ទោះបីជាកម្ពុជាបានស្នើឲ្យរៀបចំនៅប្រទេសម៉ាឡេស៊ី ក្រោមហេតុផលសុវត្ថិភាព និងអព្យាក្រឹតភាព។ នេះជាការបញ្ជាក់របស់រដ្ឋមន្រ្តីការបរទេសថៃ លោក ស៊ីហាស័ក ភួងកេតកែវនៅថ្ងៃទី២៣ ធ្នូ។ ការបញ្ជាក់ដូចនេះរបស់ប្រមុខការទូតថៃធ្វើឡើងក្នុងពេលដែលស្ថានការណ៍នៅតាមព្រំដែនរវាងកម្ពុជា និងថៃកំពុងបន្តតានតឹង។
rfi.my
December 23, 2025 at 10:27 AM
អង្គការ​យូ​នី​សេហ្វ​រៀប​ចំ​កម្ម​វិធី​បង្កើត​វីដេអូ​ហ្គេម​សម្រាប់​ក្មេង​ស្រី​ដើម្បីជំរុញ​សេដ្ឋ​កិច្ច​ឌីជីថល
អង្គការ​យូ​នី​សេហ្វ​រៀប​ចំ​កម្ម​វិធី​បង្កើត​វីដេអូ​ហ្គេម​សម្រាប់​ក្មេង​ស្រី​ដើម្បីជំរុញ​សេដ្ឋ​កិច្ច​ឌីជីថល
អង្គការ​យូ​នី​សេហ្វេ ​និង​ដៃ​គូ​ស​ហការ​បាន​កំពុង​ជួយ​ដល់​​ក្មេង​ស្រី​នៅ​កម្ពុជាឱ្យ​ទទួល​បាន​​ចំណេះ​ដឹង​ក្នុង​វិស័យសេដ្ឋ​កិច្ច​ឌី​ជី​ថល​​ តាម​រយៈ​ការ​អភិ​វឌ្ឍ​វីដេអូហ្គេម​។​ តាម​អង្គ​កា​រ​យូ​នី​សេហ្វ​ កម្មវិធី​នេះ​ជា​ផ្នែក​មួយ​របស់​កម្មវិធី​ Game Changers Coalition របស់ការិយាល័យនវានុវត្តន៍របស់យូនីសេហ្វ (UNICEF Office of Innovation) ដែល​បង្កើត​ឡើង ​ដើម្បី​លុប​បំបាត់​គម្លាត​យេនឌ័រ​ឌីជី​ថលរវាង​ក្មេង​ស្រី​ និង​ក្មេង​ប្រុស​​។​ 
rfi.my
December 23, 2025 at 7:18 AM
តូក្យូបារម្ភខ្លាំងចំពោះជម្លោះខ្មែរ-ថៃ ក្រោយប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន
តូក្យូបារម្ភខ្លាំងចំពោះជម្លោះខ្មែរ-ថៃ ក្រោយប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន
រដ្ឋាភិបាលទីក្រុងតូក្យូបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថាន​ភាពនៃការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងថៃដែលបានកើនឡើងម្តងទៀតតាំងពីដើមខែធ្នូមក។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំក្រសួងការបរទេសជប៉ុន។ ដោយបារម្ភពី​​​​ការអូសបន្លាយនៃជម្លោះ​ខ្មែរ-ថៃ​ ជប៉ុន ដែល​ជា​រដ្ឋដៃគូសមាគមមួយនេះ​​បាន​ប្រកាសត្រៀមបន្តសម្របសម្រួលឲ្យភាគីជម្លោះទាំង២ ងាកមកស្តារសន្តិភាពឡើងវិញ។
rfi.my
December 23, 2025 at 6:24 AM